ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃអនុគណៈកម្មការនានានៃសន្និបាត រួមទាំងការពិនិត្យលើខ្លឹមសារនានា សំដៅសម្រួចឯកសារដែលពាក់ព័ន្ធឱ្យមានភាពប្រឡាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលសសរស្តម្ភយុទ្ធសាស្រ្តទាំង ៨ របស់ក្រសួង។ ឆ្លៀតក្នុងឱកាសនេះដែរ អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញនូវការរៀបចំទីតាំង និងទិដ្ឋភាពរួមនៃការរៀបចំសន្និបាតរបស់ក្រសួង។
ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខេនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មីៗ បន្ថែមទៀត ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម “គោរាគទេវី” សូមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

















