ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តកំពត
ខេត្តកំពត ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តកំពត ដើម្បីអនុវត្តស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ លោក សេង ស្រ៊ុន អនុប្រធាននាយកដ្ឋាន លោក ឃី សុឃឿន ប្រធានមន្ទីរព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីអធិការកិច្ចខេត្តកំពត។ ទន្ទឹមនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីអធិការកិច្ចខេត្តកំពតផងដែរ។








