ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមពិធីបុណ្យសព អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ដែលត្រូវជាម្តាយបង្កើត របស់ លោកជំទាវ ឃួន មុំ ទីប្រឹក្សាក្រសួងអធិការកិច្ចដែលបានទទួលមរណភាព

រាជធានីភ្នំពេញ ថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមពិធីបុណ្យសព អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ដែលត្រូវជាម្តាយបង្កើត របស់ លោកជំទាវ ឃួន មុំ ទីប្រឹក្សាក្រសួងអធិការកិច្ចដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងមូល និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង