ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាសេចក្ដីព្រាងឯកសារពាក់ព័ន្ធនឹងការងារអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាសេចក្ដីព្រាងឯកសារពាក់ព័ន្ធនឹងការងារអធិការកិច្ច ព្រមទាំងបានពិនិត្យ និងផ្ដល់ធាតុចូលលើវិធាន និងនីតិវិធីក្រមប្រតិបត្តិការដោះស្រាយបណ្ដឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» នៅទីស្ដីការក្រសួង។



















