លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានអធិការកិច្ច
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកអធិការកិច្ច នាយករងនិងមន្រ្តីខុទ្ទកាល័យ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអធិការកិច្ច និងក្រុមជំនួយការច្បាប់។





















