ឯកឧត្តម ផូ សុធា ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «ការតាមដានការអនុវត្តច្បាប់»

|

ឯកឧត្តម ផូ សុធា ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «ការតាមដានការអនុវត្តច្បាប់» ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត នៅវិទ្យាស្ថានជាតិអធិការកិច្ច។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមអំពី «ការតាមដានការអនុវត្តច្បាប់» ដែលជាយន្តការដ៏មានសារសំខាន់ក្នុងការត្រួតពិនិត្យ ឃ្លាំមើល វាយតម្លៃ និងធានាថា រាល់ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទប្បញ្ញត្តិ ឬគោលការណ៍នានាត្រូវ បានអនុវត្តយ៉ាងត្រឹមត្រូវ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់នីតិរដ្ឋ តម្លាភាព និងភាពជឿជាក់ពីប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ចសាធារណៈ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង