លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅខេត្តកំពត

|

លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅខេត្តកំពត

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈដើម្បីដោះស្រាយនិងទទួលសំណូមពរពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណវត្ដអង្គល្បើក ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត លោក ឃី សុខឃឿន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពត លោកអភិបាលរង នៃគណៈអភិបាលស្រុកឈូក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២១៨ នាក់ (ស្ត្រីចំនួន ១០៧ នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ២១សំណូមពរ និងត្រូវបានឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពត រួមទាំងមន្រ្តីជំនាញ អាជ្ញាធរឃុំស្រុកដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ៕

អត្ថបទទាក់ទង