លោកជំទាវ ថាក់ ឡានី និងលោកជំទាវ សេន សាណាស់ ចុះធ្វើការសម្ភាសន៍ប្រជាពលរដ្ឋ នៅឃុំត្រពាំងសាប ដើម្បីវិភាគស្ថានភាព និងវាយតម្លៃ ពីការយល់ដឹងរបស់ប្រជាពលរដ្ឋមុនពេលផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក
ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រតិភូពីរក្រុមនៃនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ ដឹកនាំដោយលោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះធ្វើការសម្ភាសន៍ប្រជាពលរដ្ឋ នៅឃុំត្រពាំងសាប និងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដើម្បីវិភាគស្ថានភាព និងវាយតម្លៃ ពីការយល់ដឹងរបស់ប្រជាពលរដ្ឋមុនពេលផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលមានអ្នកចូលរួមសរុប ១០១នាក់ (ស្រី ៧នាក់)។