លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្
ខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ សរុប ៣៨៦ នាក់ (ស្រី១៨៩ នាក់) ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមអគ្គនាយករង លោក លោកស្រី ប្រធានអនុប្រធាននាយកដ្ឋាន ការិយាល័យមន្ត្រីជំនាញ មន្ទីរអធិការកិច្ចខេត្តស្វាយរៀង អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង និងលោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង។
ពិធីផ្សព្វផ្សាយច្បាប់នេះមានការយកចិត្តទុកដាក់ស្តាប់ ការចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា និងបានសួរសំណួរសរុបចំនួន ៣៩ និងមានការឆ្លើយ និងបំភ្លឺជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែង ដោយឯកឧត្តម ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។






















