ឯកឧត្តមរដ្ឋលេខាធិការ ឆេង សារឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ច នៅរដ្ឋបាលខេត្តពោធិ៍សាត់

|

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ – ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាល នៅអង្គភាព-ការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តគម្រោងសាងសង់ជួសជុល ថែទាំផ្លូវថ្នល់ ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច, ឯកឧត្តមប្រធាននាយកដ្ឋានអធិការកិច្ចទី៣ និងសមាជិកសមាជិកា នៃប្រតិភូចុះធ្វើអធិការកិច្ចនៅរដ្ឋបាលខេត្តពោធិ៍សាត់។

អត្ថបទទាក់ទង