យុទ្ធសាស្រ្ត

ព៤ជ៤

ក្រសួងអធិការកិច្ច

Ministry Of Inspection

ការប្តេជ្ញាចិត្ត

កសាងទំនុកចិត្ត និងតម្លាភាពតាមរយៈ យុទ្ធសាស្ត្រ «ព៤ជ៤»

ចក្ខុវិស័យ

ក្រសួងអធិការកិច្ចជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលចូលរួមស្ថាបនាយ៉ាងសកម្មដល់ភាពរស់ រវើកនៃបរិវិត្តកម្មរបស់កម្ពុជាដោយរួមចំណែកពង្រឹងអភិបាលកិច្ចនិងទំនុកចិត្តសាធារណៈដើម្បីកសាងសង្គមដែលមានភាពធន់ភាពប្រកួតប្រជែងនិងចីរភាពតាមរយៈការលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាពគណនេយ្យភាពនិងបរិយបន្ន សំដៅធានាបាននូវយុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ ជូនប្រជាជន។

គោលបំណងរបស់យុទ្ធសាស្រ្ត «ព៤ជ៤»

យុទ្ធសាស្ត្រ «ព៤ជ៤»ជាយុទ្ធសាស្ត្ររបស់ក្រសួងអធិការកិច្ចដែលមានបេសកកម្មច្បាស់លាស់ និងមុតស្រួចក្នុងការពង្រឹងនិងលើកកម្ពស់ទំនុកចិត្តលើ សាធារណៈដោយផ្តោតសំខាន់ដូចជា៖

Frame 427321732
បញ្ចៀសនូវសកម្មភាពមិនអនុលោមតាមច្បាប់ដើម្បីកាត់ បន្ថយការរំលោភបំពានលើអភិបាលកិច្ចដោយបង្កើតវប្បធម៌នៃការអនុវត្តច្បាប់ និងអភិបាលកិច្ចល្អ
Frame 427321733
រកឱ្យឃើញចំណុចខ្វះខាតព្រមទាំងភាពមិនប្រក្រតី និងអសកម្ម
Frame 427321734
ទុកពេលឱ្យស្ថាប័នសាធារណៈដើម្បីកែលម្អនូវចំណុច ខ្វះខាតភាពមិនប្រក្រតីនិងភាពអសកម្មក្នុងការអនុវត្តច្បាប់និងអភិបាលល្អដើម្បីឈានដល់ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពេញលេញ
Frame 42732173qwe3
ឆ្លើយតបជាមួយដំណោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា

តម្លៃស្នូល

Frame 427321734

សុចរិតភាព

លើកកម្ពស់ភាពស្មោះត្រង់យុត្តិធម៌ និងតម្លាភាពក្នុងអភិបាលកិច្ច

វិជ្ជាជីវៈ

ធានាបាននូវវិជ្ជាជីវៈនិងប្រសិទ្ធភាពក្នុងការធ្វើអធិការកិច្ចការទទួលនិងដោះស្រាយបណ្តឹង ការតាមដានការអនុវត្តច្បាប់ការអប់រំ ផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ

ភាពច្បាស់លាស់

លើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន និងប្រជាពលរដ្ឋអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត

គណនេយ្យភាព

ឱ្យស្ថាប័ននិងបុគ្គលមានការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តច្បាប់ និងការពង្រឹងអភិបាលកិច្ច

ភាពជាដៃគូ

ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋឯកជននិងដៃគូអន្តរជាតិ នានា
ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់ក្រសួងអធិការកិច្ច ក្នុងការដឹកនាំ និងគ្រប់គ្រង វិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមពង្រឹងការអនុវត្តស្មារតីនៃ មុំទី៣ នៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ចបានដាក់ចេញនូវ យុទ្ធសាស្ត្រ

ព៤ ៖ ពង្រឹង ៤

មូលដ្ឋានគ្រឹះសម្រាប់អភិបាលកិច្ចល្អ

ពង្រឹងការងារអធិការកិច្ច

ពង្រឹងប្រសិទ្ធភាពនៃការទទួលបណ្ដឹង៖

ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីអធិការកិច្ច និងពង្រឹងនីតិវិធីនៃការធ្វើអធិការកិច្ច។

ពង្រឹងការអនុវត្តលទ្ធផលអធិការកិច្ច៖

ពង្រឹងប្រសិទ្ធភាពនៃការចេញសេចក្តីជូនដំណឹងកែលម្អនិងតាមដានការអនុវត្តសេចក្តី ជូនដំណឹងត្រួតពិនិត្យនិងក្រើនរំលឹកការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីលទ្ធផលអធិការកិច្ចតាមដានត្រួតពិនិត្យនិងក្រើនរំលឹកការអនុវត្តវិធានការដែលក្រសួងអធិការកិច្ចបានដាក់ចេញដល់ក្រសួងស្ថាប័នអង្គភាពរងអធិការកិច្ចនិង ពង្រឹងកិច្ចសហការ និងការចូលរួមរបស់អង្គភាពអធិការកិច្ចតាមក្រសួងស្ថាប័នក្នុងដំណើរការអធិការកិច្ច

Layer_1 (1)

ពង្រឹងការងារដោះស្រាយបណ្តឹង

ពង្រឹងប្រសិទ្ធភាពនៃការទទួលបណ្ដឹង៖

ពង្រឹងយន្តការទទួលពាក្យបណ្តឹងផ្សព្វផ្សាយអំពីយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងរបស់ក្រសួងអធិការកិច្ច និងពង្រឹងការពិនិត្យសមត្ថកិច្ចបណ្ដឹង រៀបចំនិងថែទាំកន្លែងទទួលបណ្ដឹង។

ពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយបណ្ដឹង៖

ពង្រឹងនីតិវិធីនៃការដោះស្រាយបណ្ដឹងនិងពង្រឹងយន្តការតាមដានការអនុវត្តសេចក្ដីសម្រេចលើលទ្ធផលនៃការដោះស្រាយបណ្ដឹង។

Layer_1 (1)

ពង្រឹងការងារតាមដានការអនុវត្តច្បាប់

ពង្រឹងការងារតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត៖

រៀបចំនីតិវិធីប្រតិបត្តិការការងារតាមដានការអនុវត្តច្បាប់ពង្រឹងការរៀបចំផែនការ ចុះតាមដានការអនុវត្តច្បាប់ជំរុញប្រសិទ្ធភាពការងារតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីតាមដានការអនុវត្តច្បាប់។

ពង្រឹងការអនុវត្តសេចក្ដីសម្រេចស្តីពីលទ្ធផលនៃការងារតាមដានការអនុវត្តច្បាប់៖

តាមដានត្រួតពិនិត្យនិងក្រើនរំលឹកការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីលទ្ធផលនៃការងារតាមដានការអនុវត្តច្បាប់តាមដាននិងត្រួតពិនិត្យ និងក្រើនរំលឹកការអនុវត្តវិធានការដែលក្រសួងអធិការកិច្ចបានដាក់ចេញដល់ ក្រសួងស្ថាប័ននិងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

Layer_1 (1)

ពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ

ពង្រឹងប្រសិទ្ធភាពនៃការអប់រំផ្សព្វផ្សាយច្បាប់៖

ជំរុញនិងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់។

ពង្រឹងប្រសិទ្ធភាពនៃការរៀបចំវេទិកាសាធារណៈ៖

ជំរុញនិងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងជំរុញការរៀបចំវេទិកាសាធារណៈឱ្យបានទូលំទូលាយ។

ពង្រឹងប្រសិទ្ធភាពនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ៖

ការស្ទង់មតិពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងតាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ។

ជ៤ ៖ ជំរុញ ៤

កំណើននិងការអភិវឌ្ឍសមត្ថភាពស្ថាប័ន

ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត

ការកំណត់គោលនយោបាយ៖

រៀបចំគោលនយោបាយអធិការកិច្ចមួយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធដោយឈរលើមូលដ្ឋានកែទម្រង់មួយដ៏ប្រាកដប្រជា ផ្អែកតាមការស្រាវជ្រាវ បទពិសោធនិងផ្អែកតាមស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជំរុញការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ៖

ជំរុញនិងពង្រឹងយន្តការក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជំរុញបញ្ចប់ការរៀបចំច្បាប់ស្ដីពីអធិការកិច្ច និងរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗដើម្បីដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចឱ្យមានប្រសិទ្ធភាព  និងពង្រឹងការសម្របសម្រួល និងកិច្ចសហការជាមួយក្រសួងស្ថាប័ន និងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ។

Layer_1 (1)

ជំរុញ និងបង្កើនសមត្ថភាពស្ថាប័ន

លើកកម្ពស់សមត្ថភាព និងការធ្វើទំនើបកម្មស្ថាប័ន៖

ពង្រឹងការងារវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួង ជំរុញការធ្វើទំនើបកម្មស្ថាប័នកែលម្អកន្លែងធ្វើការប្រកបដោយផាសុកភាព និងជំរុញ និងពង្រឹងយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារ។

ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រើប្រាស់ធនធានមនុស្ស៖

ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្រ្តី និងពង្រឹងការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។

អភិឌ្ឍន៍ធនធានមនុស្សឈានទៅកសាងមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិ៖

ពង្រឹងការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេសការ និងពង្រឹងការអនុវត្តច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈពង្រឹងយន្តការវាយតម្លៃនិងជំរុញប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម និងពង្រឹងប្រសិទ្ធភាពនៃការវាយតម្លៃមន្រ្តីដែលមានស្នាដៃពង្រឹងយន្តការប្រព័ន្ធលើកទឹកចិត្តមន្រ្តីគាំទ្រសមិទ្ធកម្មនិងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។

Layer_1 (1)

ជំរុញកិច្ចសហប្រតិបត្តិការ និងភាពដៃគូ

ជំរុញកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗផ្សេងៗ។

Layer_1 (1)

ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

លើកកម្ពស់ការអភិវឌ្ឍអង្គភាពឌីជីថល៖

កសាងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់។

លើកកម្ពស់អភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃ៖

អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល។

អភិវឌ្ឍនវានុវត្តន៍ឌីជីថលក្នុងវិស័យអធិការកិច្ច៖

សហការជាមួយភាគីពាក់ព័ន្ធ ក្នុងការស្រាវជ្រាវអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យអធិការកិច្ច ជំរុញការកសាងប្រព័ន្ធស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងជំរុញភាពជាដៃគូរវាងគ្រឹះស្ថានស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

ទាញយកឯកសារ

ឯកសារសន្និបាតក្រសួង

ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥

និងទិសដៅការងារឆ្នាំ២០២៥