ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤
រាជធានីភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងគណៈប្រតិភូអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, សេចក្ដីព្រាងប្រកាសស្ដីពីក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីអធិការកិច្ច និងតាមដានអនុវត្តច្បាប់ និងសេចក្ដីព្រាងប្រកាសស្ដីពីការណែនាំនៃការធ្វើអធិការកិច្ច និងតាមដានអនុវត្តច្បាប់ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។









