ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ខេត្តកោះកុង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីស្តាប់ពីទុក្ខលំបាក បញ្ហាប្រឈម ក៏ដូចជាទទួលនូវសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ និងបានដោះស្រាយបំភ្លឺជូនលេីសំណូមពរមួយចំនួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អភិបាលរងក្រុង ក្រុមប្រឹក្សាសង្តាត់ ប្រធាន អនុប្រធានមន្ទីរអធិការកិច្ច មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។









