ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅទិសខេត្តសៀមរាប។ ជាថ្មីម្តងទៀត ក្រសួងអធិការកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ក្រុមហ៊ុន និងដៃគូសហការទាំងអស់ ដែលបានផ្តល់នូវការគាំទ្រយ៉ាងសស្រាក់សស្រាំ តាមរយៈការបរិច្ចាគថវិកា ស្បៀងអាហារ និងគ្រឿងប្រើប្រាស់នានាចូលក្នុង «មូលនិធិសប្បុរសធម៌របស់ក្រសួង»។ កាយវិការដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
—
H.E. SOK Soken, Minister of Inspection, conducted an on-site assessment of the preparation of food supplies, essential consumer goods, and necessary materials to be dispatched in support of frontline troops stationed along the Cambodia–Thailand border, as well as civilians who have been evacuated to safety areas in the direction of Siem Reap Province. Once again, the Ministry of Inspection extends its deepest and most sincere appreciation to all donors, companies, and partners for their generous support through donations of funds, food supplies, and essential items to the Ministry’s Humanitarian Relief Fund, as these generous contributions stand as a testament to the spirit of national solidarity—Khmer helping Khmer—in the cause of national defense and humanitarian assistance to the people.
Phnom Penh, 18 December 2025

















