ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពជាផ្លូវការរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពជាផ្លូវការរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ដែលត្រូវបានរៀបចំឡើងយ៉ាងសមរម្យជាទីបំផុត ស្របតាមពិធីការកម្រិតជាតិរបស់ប្រទេសហ្វីលីពីន នៅសុសាន្តដ្ឋានជាតិ (Libingan ng mga Bayani) ទីក្រុង Taguig ប្រទេសហ្វីលីពីន។ នៅក្នុងពិធីដ៏អធិកអធមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលៗដែលតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីន រួមមាន ប្រធានសភាតំណាងរាស្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពផងដែរ។

វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីនេះ មិនត្រឹមតែជាការចូលរួមរំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគោរពវិញ្ញាណក្ខន្ធ និងការផ្តល់កិត្តិយសចំពោះមិត្តភាពដែលបានចាក់គ្រឹះយ៉ាងរឹងមាំតាំងពីជំនាន់មុន និងបន្តរហូតដល់បច្ចុប្បន្ន។ យើងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម Jose de Venecia បានទៅកាន់សុគតិភព។

H.E. SOK Soken, Minister of Inspection, continued to attend the official funeral ceremony of H.E. Jose de Venecia, former Speaker of the House of Representatives of the Philippines, Founding and Emeritus Chairman of the International Conference of Asian Political Parties (ICAPP). The ceremony was conducted with the highest dignity in accordance with the national protocol of the Philippines at the Libingan ng mga Bayani in Taguig City, Republic of the Philippines. The solemn ceremony was attended by senior leaders representing the Government of the Philippines, including the Speaker of the House of Representatives, the Minister of National Defense, and the Chief of Staff of the Armed Forces.

The presence of H.E. Minister at the ceremony signified not only an expression of condolence, but also a profound tribute and mark of respect for the enduring friendship firmly established since previous generations and continued to the present day. May the soul of H.E. Jose de Venecia rest in eternal peace.

អត្ថបទទាក់ទង