ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ព្រឹទ្ធមហាឧបាសក ង៉ុយ វ៉ែង

នៅល្ងាច ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ​សព ព្រឹទ្ធមហាឧបាសក ង៉ុយ វ៉ែង ដែលត្រូវជាឪពុកបង្កើត ឯកឧត្ដម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច នៅគេហដ្ឋានប្រារព្ធពិធី សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង