ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អនុញ្ញាតឱ្យលោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។