ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីអធិការកិច្ច និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ – បន្ទាប់ពីបានប្រមូលធាតុចូលគ្រប់ជ្រុងជ្រោយតាមរយៈការជួបប្រជុំជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនៃនាយកដ្ឋាននីមួយៗរបស់ក្រសួង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីអធិការកិច្ច និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដើម្បីជំរុញធ្វើយ៉ាងណាឱ្យសេចក្ដីព្រាងច្បាប់ និងអនុក្រឹត្យនេះអាចសម្រេចបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងជាច្រេីនរូប ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង