ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា សំ អាង បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៦:១២ នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

អត្ថបទទាក់ទង