ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនកាយរឹទ្ធិជាតិកម្ពុជាដើម្បីគាំទ្រដល់ដំណើរការនៃ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣

|

ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនកាយរឹទ្ធិជាតិកម្ពុជាដើម្បីគាំទ្រដល់ដំណើរការនៃ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ (3rd National Scout Marching Band Competition) ក្រោមប្រធានបទ ភ្លេងកាយរឹទ្ធិដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (Scout Music for Peace and Development) នៅទីស្ដីការក្រសួងអធិការកិច្ច។

ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ គឺជាការអប់រំបែបកាយរឹទ្ធិកម្ម និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យមានសក្តានុពលពេញលេញលើបំណិនសម្បទា កាយសម្បទា វិជ្ជាសម្បទា ចរិយាសម្បទា សុខភាពល្អ រួមទាំងជំនាញទន់ បំណិនជីវិត ការច្នៃប្រឌិត បំណិនការងារជាក្រុម បំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈចូលរួមសកម្មភាពក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង