ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច នៅទីស្ដីការក្រសួង។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់ធាតុចូលក្នុងការរៀបចំឯកសារទស្សនាទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដើម្បីឱ្យកាន់តែមានភាពពេញលេញ និងមានសុខដុមនីយកម្មនៃប្រព័ន្ធត្រួតពិនិត្យ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង