ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួម “ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចបាននូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ និងបរិយាបន្ន។ ការវិនិយោគនេះមិនត្រឹមតែជួយកាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅតាមមូលដ្ឋាន ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ខេត្តស្វាយរៀង៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, Deputy Chairman of the Royal Government’s Working Group in Svay Rieng Province, attended the “Inauguration of the Andong Tasey Water Treatment Plant in Svay Rieng City and Groundbreaking Ceremony for the Water Supply Infrastructure Expansion in Five Provinces,” under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia,
The achievement of this clean water infrastructure reflects the Royal Government’s strong commitment to providing equitable and sustainable access to clean water services. This investment not only contributes to reducing service disparities between urban and rural areas but also plays a significant role in promoting socio-economic development at the local level and enhancing the well-being of the people.
Svay Rieng, 26 March 2026