ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ នាពេលខាងមុខនេះ នៅគេហដ្ឋានរបស់សម្ដេច។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងបន្ថែមទៀត៕
រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, and Lok Chumteav, together with Ministry leaders, paid a courtesy call and extended New Year wishes to Samdech Kittisangahapundit MEN Sam An, Supreme Advisor to His Majesty the King of the Kingdom of Cambodia, on the occasion of the upcoming Khmer New Year, the Year of the Horse, B.E. 2569, at Samdech’s residence.
On this auspicious occasion, H.E. Minister and Lok Chumteav, together with leaders, expressed their deepest gratitude for the noble contributions of Samdech Kittisangahapundit and offered prayers to the sacred beings and the New Year deity to bless and protect Samdech with prosperity, happiness, success, and great well-being, while wishing Samdech good health, strength, wisdom, and longevity to continue contributing to guiding Cambodia toward greater prosperity.
Phnom Penh, 8 April 2026