ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បាននាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃ នៅវត្តស្ទឹងត្រង់
ព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បាននាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តស្ទឹងត្រង់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត លោកអាចារ្យគណៈកម្មការវត្ត យាយជី ព្រមទាំង លោកយាយ លោកតា អ៊ុំពូមីង បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងត្រង់ជាច្រើនរូបផងដែរ។