លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨” ជូនដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារ នៅទីស្តីការក្រសួង។
លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨” ជូនដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុំ ចំរើន អគ្គលេខាធិការរង និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងលោក សុង សិទ្ធិ អ្នកសម្របសម្រួលគម្រោងបរិយាបន្នពិការភាពនៃ UNDP ផងដែរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦៕










