កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ស.ព.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ីម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចតាមដានវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច៕