កិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារសប្ដាហ៍ទី១ នៃខែឧសភា របស់នាយកដ្ឋានអធិការកិច្ចទី២ ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ណុប ចាន់ណារិន្ទ និងឯកឧត្តមរដ្ឋលេខាធិការ ឈួរ រស្មីប្ញទ្ធិ

|

នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារសប្ដាហ៍ទី១ នៃខែឧសភា របស់នាយកដ្ឋានអធិការកិច្ចទី២ ដោយមានការចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្នុងនាយកដ្ឋានអធិការកិច្ចទី២ ទាំងអស់ នៅទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង