ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)
ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ដើម្បីពិភាក្សាលើរបៀបវារៈ ចំនួន ៤ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់និងការពិពណ៌នាមុខតំណែង (៣) សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ និង (៤) សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅសាលាភូមិន្ទរដ្ឋបាល។
រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the meeting of the Secretariat of the National Committee to promote the implementation of the new government’s public administration reform measures of the Royal Government of the 7th Legislature of the National Assembly, to discuss four agendas, including: (1) Progress Report on the Implementation of the Performance-Based Incentive System in Public Administration; (2) Draft Sub-Decree on the Implementation of Guidelines on Position Classification and Job Descriptions; (3) Draft Sub-Decree on the Network of Secretaries-General of Ministries and Institutions under the Executive Branch; and (4) Draft Sub-Decree on the Organization and Functioning of the Ministry of Social Affairs Veterans and Youth Rehabilitation, held under the presidency of H.E. HUN Many, Deputy Prime Minister, Minister of Civil Service, Permanent Vice-President of the National Committee to promote the implementation of the new government’s public administration reform measures of the Royal Government of the 7th Legislature of the National Assembly, at the Royal School of Administration.
Phnom Penh, 8 May 2026













