ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

|

ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរអធិការកិច្ច មន្ទីរ/អង្គភាពពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន ១៩០នាក់ (ស្រី ៧៤នាក់)។

វេទិកាសាធារណៈនេះ បានទទួលនូវសំណើ និងសំណូមពរដើម្បីដោះស្រាយចំនួន ១៣ករណី ដែលពាក់ព័ន្ធនឹងបញ្ហាខ្វះខាត និងភាពយឺតយ៉ាវក្នុងការតភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត សំណើសុំជួសជុលផ្លូវថ្នល់ សំណើសុំអណ្តូងទឹក ភ្លើងបំភ្លឺផ្លូវ បន្ទប់ទឹកសាធារណៈ ព្រមទាំងការស្នើសុំកែតម្រូវលិខិតអត្រានុកូលដ្ឋាន និងការជម្រុញធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានធ្វើការផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការចៀសវាងល្បែងស៊ីសង ការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការហាមឃាត់ការចូលរុករានទន្ទ្រានដីព្រៃ និងដីសហគមន៍ផងដែរ។

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង