លោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦” និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា “១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦”
លោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦” និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា “១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦៕








