កិច្ចប្រជុំជាបឋម ដើម្បីវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស បណ្ណសរសើរ និងលិខិតសរសើរសម្រាប់ឆ្នាំ ២០២៣ នាពេលសន្និបាតខាងមុខ ដឹកនាំដោយ លោកជំទាវ សុភ័គ្គ ថាវី

|

ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងប្រធានជាអនុគណៈកម្មការគ្រឿងឥស្សរិយយស និងលិខិតសសើរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាបឋម ដើម្បីវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស បណ្ណសរសើរ និងលិខិតសរសើរសម្រាប់ឆ្នាំ ២០២៣ នាពេលសន្និបាតខាងមុខ។ ទន្ទឹមនឹងនោះ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយស្មារតីសាមគ្គី ឯកភាព សហការខ្ពស់ និងមានតម្លាភាព ដោយអនុវត្តតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង