ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង និងនាយកដ្ឋានចំណុះទាំងអស់ ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារដោះស្រាយបណ្ដឹង។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានចំណុះទាំងអស់នាពេលកន្លងមក ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំគន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន និងគណៈប្រតិភូដោះស្រាយបណ្តឹង ពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្ដឹង ប្រកបដោយភាពសម្ងាត់ និងឯករាជ្យ ដោយអនុវត្តឱ្យបានពេញលេញតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការបន្តជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការងារបណ្ដឹង ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review work progress and provide strategic guidance on key action plans for various departments under the General Department of Dispute Resolution, with the participation of leaders and officials, at the Ministry.

During the event, the meeting listened to the progress reports of the General Department of Dispute Resolution and its subordinate departments, receiving crucial input from relevant leaders and officials to advance and enhance the efficiency of dispute resolution work.

Speaking at the meeting, H.E. Minister expressed his high appreciation for the past efforts of the leaders and officials across all subordinate departments, instructing them to continue focusing on further improving their performance. Concurrently, H.E. Minister provided key recommendations to the leaders and relevant officials of the General Department and the dispute resolution delegations to strengthen the efficiency of dispute resolution work with confidentiality and independence by fully enforcing the Ministry’s internal regulations, while continuing to expedite the formulation of various legal instruments related to dispute resolution work promptly and with high efficiency.

Phnom Penh, 22 June 2026

អត្ថបទទាក់ទង