លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែលមានវត្តមានចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ៣២៤អង្គ/នាក់ (ស្រ្តីចំនួន ១៧៥នាក់)។
ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ និងចែករំលែកចំណេះដឹងបន្ថែមពីមន្ដ្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ព្រមទាំងតំណាងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ចរាចរណ៍ និងជំរុញការគោរពច្បាប់ចរាចរណ៍ក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ខេត្តកំពង់ចាម៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦៕










