ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងឃុំព្រៃក្រសាំង
លោក អ៊ិនសារ៉ន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យសង្គមសិក្សា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃក្រសាំង សរុបចំនួន ២៣២ នាក់ (ស្រី ១១៧ នាក់) នៅបរិវេណវត្តពុទ្ធវង្សារាម (ហៅវត្តអន្លង់ក្របី) ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ដោយក្នុងនោះក្រុមការងារ និងមន្ត្រីជំនាញបានពន្យល់បកស្រាយរាល់ចម្ងល់ចំនួន ៤៧ សំណួរ ព្រមទាំងបានចែកសៀវភៅច្បាប់ចំនួន ២៣២ ក្បាល ជូនដល់សិក្ខាកាមផងដែរ។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕










