សកម្មភាពជួបសម្របសម្រួល និងស្តាប់ការបំភ្លឺករណីវិវាទដីធ្លី របស់មន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ
លោក អ៊ិន សារ៉ន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ទីរ សហការជាមួយតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ជួបជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីវិវាទដីធ្លីមួយកន្លែង ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៕





