ការចុះធ្វើអធិការកិច្ចលើការអនុវត្តមុខងារនិងការប្រើប្រាស់ធនធានរដ្ឋនៅរដ្ឋបាលឃុំអភិវឌ្ឍន៍របស់មន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង
លោក សូសារី អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរ ចុះធ្វើអធិការកិច្ចលើការអនុវត្តមុខងារ ភារកិច្ច ការផ្តល់សេវាសាធារណៈ និងការប្រើប្រាស់ប្រភពធនធានរបស់រដ្ឋ ក្នុងការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងលោកគ្រូ អ្នកគ្រូមត្តេយ្យសិក្សាសហគមន៍ផងដែរ។
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៕


