លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នៅពេលខាងមុខ ព្រមទាំងពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ក៏ដូចជាសំណូមពររបស់វិស័យឯកជនតាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” តំណាងផ្នែកឯកជន នៅទីស្ដីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង