ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅស្រុកអង្គរធំ ខេត្តសៀមរាប
ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ និងជាតំណាងឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអធិការកិច្ចខេត្ត មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ២៧០នាក់ (ស្រី ៦៣នាក់)។
នៅក្នុងអង្គវេទិកានេះ អង្គពិធីបានទទួលសំណូមពរជាលិខិតសរុបចំនួន ៦០ករណី ហើយត្រូវបានធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយបានចំនួន ២០ករណីផងដែរ។
ខេត្តសៀមរាប៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៕








