លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តកំពង់ចាម
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តកំពង់ចាម ដែលមានវត្តមានចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ៣៣១អង្គ/នាក់ (ស្រី ១៥៧នាក់)។
ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ និងចែករំលែកចំណេះដឹងបន្ថែមពីមន្ដ្រីជំនាញមកពី តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងជំរុញការគោរពច្បាប់ក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសបន្តរួមគ្នាជាកម្លាំងចលករប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា «ការសម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ»។
ខេត្តកំពង់ចាម៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦៕











