ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលគម្រោងសមិទ្ធកម្មឆ្នាំ២០២៧ របស់ក្រសួង

|

ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលគម្រោងសមិទ្ធកម្មឆ្នាំ២០២៧ របស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលគម្រោងសមិទ្ធកម្មឆ្នាំ២០២៧ ឱ្យមានភាពច្បាស់លាស់ សមស្រប និងឆ្លើយតបទៅនឹងតួនាទី ភារកិច្ច និងអាទិភាពការងាររបស់ក្រសួងអធិការកិច្ច។ ជាមួយគ្នានេះ កិច្ចប្រជុំបានប្រមូលធាតុចូល និងមតិយោបល់ពីអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការកែសម្រួល និងបំពេញបន្ថែមខ្លឹមសារគម្រោងសមិទ្ធកម្មឆ្នាំ២០២៧ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពស៊ីសង្វាក់គ្នា។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង