កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំសប្ដាហ៍ទី១ ខែវិច្ឆិការបស់នាយកដ្ឋានអធិការកិច្ចទី២
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំសប្ដាហ៍ទី១ ខែវិច្ឆិការបស់នាយកដ្ឋានអធិការកិច្ចទី២ ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការ
ព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារប្រចាំសប្ដាហ៍ទី១ ខែវិច្ឆិការបស់នាយកដ្ឋានអធិការកិច្ចទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងនាយកដ្ឋានអធិការកិច្ចទី២ ទីស្តីការក្រសួងអធិការកិច្ច។