ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ – ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មន្ទីរ/អង្គភាពពាក់ព័ន្ធ កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ចជាច្រើនរូប ដើម្បីស្តាប់ពីទុក្ខលំបាក បញ្ហាប្រឈម បញ្ហាសេវាសាធារណៈ ក៏ដូចជាទទួលនូវសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ និងបានដោះស្រាយបំភ្លឺជូនលើសំណូមពរមួយចំនួនផងដែរ។













