កិច្ចប្រជុំពិនិត្យឡេីងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រីស្តីទី សុខ វិឡាយ
លោកជំទាវ សុខ វិឡាយ រដ្ឋមន្ត្រីស្តីទីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡេីងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធានក្រុមកាងារបច្ចេកទេសលេីការវិភាគមុខងារ និងក្រុមការងារបច្ចេកទេសការងារធ្វេីបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការក្រសួង នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។