ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

|

ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង និងជាតំណាងឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអធិការកិច្ចខេត្ត មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ២៦០នាក់ (ស្រី ៥៨នាក់)។

នៅក្នុងអង្គវេទិកានេះ អង្គពិធីបានទទួលសំណូមពរជាលិខិតសរុបចំនួន ១៤ករណី និងជាលទ្ធផល ក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋបានចំនួន ៨ករណី ព្រមទាំងបានទទួល និងដោះស្រាយសំណូមពរផ្ទាល់មាត់បានចំនួន ១ករណីបន្ថែមទៀត។

ខេត្តសៀមរាប៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង