កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែរបស់មន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង

លោក សោមសុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ លើកទិសដៅការងារអនុវត្តបន្ត ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្តឹង និងសេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង ព្រមទាំងពិភាក្សាផែនការចុះមូលដ្ឋានឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ដែលបានប្រព្រឹត្តទៅនៅមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង