សកម្មភាពចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈរបស់មន្ទីរអធិការកិច្ចខេត្តព្រៃវែង
លោក ផាតសុភិច ប្រធានមន្ទីរអធិការកិច្ចខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការប្រើប្រាស់ថវិការដ្ឋ ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ នៅរដ្ឋបាលឃុំចំនួន៤ រួមមាន ឃុំកញ្ជ្រៀច ឃុំត្នោត ឃុំថ្មពូន និងឃុំព្រាល ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ខេត្តព្រៃវែង៖ ថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០២៦៕



