ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ

លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលស្រុកចិត្របុរី អធិការដ្ឋាននគរបាលស្រុកចិត្របុរី និងរដ្ឋបាលឃុំសំបុក ចុះរៀបចំកម្មវិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ជូនដល់ប្រជាពលរដ្ឋ នៅបរិវេណស្នាក់ការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គតំបន់កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានសមាសភាពចូលរួមសរុបចំនួន ៨៥ នាក់ (ស្រី ៣២ នាក់)។

ខេត្តក្រចេះ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង