ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង/ស្ថាប័នរងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង/ស្ថាប័នរងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំពង្រឹងគុណភាព និងប្រសិទ្ធភាពនៃរបាយការណ៍លទ្ធផលអធិការកិច្ច ខិតខំពង្រឹងនីតិវិធីផ្ទៃក្នុងឱ្យបានពេញលេញ ព្រមទាំងផ្តោតសំខាន់លើការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ដើម្បីចូលរួមជំរុញការកែលម្អ និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន និងអង្គភាពរងអធិការកិច្ច ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, chaired a meeting to discuss the inspection outcome reports of ministries and institutions subject to inspection, with the participation of leaders and relevant officials, at the Ministry.
On this occasion, H.E. Minister provided guidance to all leaders and officials to continue enhancing the quality and effectiveness of inspection outcome reports, strengthen internal procedures comprehensively, and focus on establishing systematic monitoring, review, and evaluation mechanisms for inspection results and legal compliance, aiming to drive continuous improvement and public service delivery across ministries and institutions subject to inspection, ensuring greater transparency, accountability, and efficiency.
Phnom Penh, October 6, 2026








