ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» នៅទីស្ដីការក្រសួង
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» នៅទីស្ដីការក្រសួង។ ក្នុងឱកាសនេះ អង្គប្រជុំបានស្តាប់ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលនិងទស្សនទានគន្លឹះសំខាន់ៗយ៉ាងផុសផុលទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើវឌ្ឍនភាពនៃការរៀបចំការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ឱ្យកាន់តែមានភាពពេញលេញ។
មានប្រសាសន៍ដឹកនាំក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំរៀបចំនិងធ្វើបច្ចុប្បន្នភាពឯកសារទស្សនាទានដ៏មានសារៈសំខាន់និងអាទិភាពនេះជាបន្តបន្ទាប់ និងបានផ្តល់អនុសាសន៍ដល់អង្គប្រជុំលើការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ការស្រាវជ្រាវនិងរៀបចំឯកសារនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងដកស្រង់បទពិសោធនិងការអនុវត្តល្អៗនៃប្រព័ន្ធអធិការកិច្ចរបស់បណ្តាប្រទេសនានា ដើម្បីរៀបចំឯកសារទស្សនាទាននេះឱ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកអំពីការខិតខំបន្តពង្រឹងសមត្ថភាពមន្រ្តីរាជការ ការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិអធិការកិច្ច និងការធ្វើទំនើបកម្មស្ថាប័នឱ្យទាន់ការវិវឌ្ឍរបស់សង្គម និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល។
រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, chaired a meeting with relevant leaders to review and discuss the progress of drafting the Concept Note for the “Law on Inspection” at the Ministry. On this occasion, the meeting listened to, discussed, and actively exchanged views, offering key inputs and essential concepts covering both technical aspects and relevant legal and regulatory frameworks to render the Concept Note for the “Law on Inspection” more comprehensive.
Speaking in the meeting, H.E. Minister highly commended the leaders and relevant officials for their continuous efforts in drafting and updating this critical and high-priority Concept Note and provided guidance regarding the establishment of monitoring, review, and evaluation mechanisms, as well as conducting comprehensive research to enrich the document by incorporating best practices and successful experiences from inspection systems of other nations to ensure the Concept Note is structured systematically toward finalization in the near future. Furthermore, H.E. Minister emphasized the importance of continuously enhancing officials’ capacity, strengthening the capabilities of the National Institute of Inspection, and modernizing the institution to keep pace with societal developments and align with the Royal Government’s reform agenda.
Phnom Penh, October 21, 2026










