ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នាឱកាសនៃការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នាឱកាសនៃការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០។
រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
By the high appointment of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, H.E. SOK Soken, Minister of Inspection, extended a warm welcome to H.E. Paul KAGAME, President of the Republic of Rwanda, and his spouse, along with his high-level delegation upon their arrival at Techo International Airport for a State Visit to the Kingdom of Cambodia from November 13 to 17, 2026.
It should be emphasized that this State Visit is undertaken at the invitation of His Majesty Preah Bat Samdech Preah Boromneath NORODOM Sihamoni, King of the Kingdom of Cambodia, on the occasion of Cambodia hosting the 20th Francophonie Summit.
Phnom Penh, November 12, 2026















